ព្យុះទីហ្វុង Lekima សម្លាប់ប្រជាជនចិន ២៨ នាក់ និងមនុស្សជាង១លាននាក់ជម្លៀសខ្លួន

យ៉ាងហោចណាស់មានមនុស្ស ២៨នាក់បានស្លាប់ និងជាងមួយលាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ខណដែលព្យុះទីហ្វុង Lekima បានវាយប្រហារទៅលើប្រទេសចិន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

ក្រុមមន្រ្តីបាននិយាយថា ការស្លាប់នេះបណ្តាលមកពីការបាក់ដីបង្កឡើងដោយព្យុះ។ មនុស្ស ១០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។

ព្យុះ Lekima បានធ្វើឱ្យមានការបាក់ដីនៅព្រឹកព្រលឹមថ្ងៃសៅរ៍ក្នុងទីក្រុងវេនលីង ស្ថិតនៅចន្លោះកោះតៃវ៉ាន់ និងទីក្រុងហិរញ្ញវត្ថុសៀងហៃ របស់ចិន។ ព្យុះនេះដំបូងត្រូវបានគេកំណត់ជា "ព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត" ប៉ុន្តែបានចុះខ្សោយបន្តិច មុនពេលមានការរអិលបាក់ដី។

ការរអិលបាក់ដីដ៏ធ្ងន់ធ្ងរបំផុតបានកើតឡើងក្នុងទីក្រុងវេនចូវ ជិតកន្លែងដែលព្យុះបោកបក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ វាបានកើតឡើង បន្ទាប់ពីជញ្ជាំងទន្លេ ឬទំនប់ធម្មជាតិ ដែលបង្កើតឡើងដើម្បីទប់ភ្លៀងធំ បានរលំ។

ព្យុះ Lekima ឥឡូវនេះកំពុងបក់បោកសន្សឹមៗឆ្លងកាត់ភាគខាងជើងខេត្តចឺជាំង ហើយត្រូវបានគេរំពឹងថានឹងវាយប្រហារទីក្រុងសៀងហៃ ដែលមានប្រជាជនជាង ២០លាននាក់។ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ បានខិតខំដើម្បីជួយសង្គ្រោះអ្នកធ្វើដំណើរតាមផ្លូវដែលជាប់គាំងដោយទឹកជំនន់ និងបានស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារដែលខូចខាត។ ដើមឈើដួលរលំ និងការដាច់ចរន្តអគ្គិសនី បានរីករាលដាលយ៉ាងខ្លាំង៕

adverise with khmeread
tiger
Loading ad ...