គ្រូបង្វឹកអ្នកមានបុណ្យ Barcelona លោក Luis Enrique បាននិយាយនៅក្នុងសន្និសីទ កាសែតកាលពីម្សិលមិញសម្រាប់ការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដោយសង្ឃឹមថា ក្រុមរបស់គាត់នឹងឈានទៅវគ្គបន្ទាប់ក្នុងយប់នេះ។
នៅពេលត្រូវបានសួរថា តើគាត់បារម្ភអ្វីខ្លាំងជាងគេអំពី Arsenal គាត់បានឆ្លើយថា "ខ្ញុំបារម្ភខ្លាំងជាងគេគឺវិធីដែលពួកគេអាចប្តូរទីតាំងនិងកៀបសង្កត់ខ្ពស់កប់តារាង។ យើងបានសម្របខ្លួនបានយ៉ាងល្អចំពោះបញ្ហានេះកាលពីនៅទីក្រុងឡុងដ៏"។
ប៉ុន្តែគ្រូអ្នកមានបុណ្យមិនទុកចិត្តកាំភ្លើងធំសោះឡើយ ហើយបាននិយាយថា "យើងទាំងគ្នាមិនត្រូវមើលស្រាល Arsenal ទេ។ មិនត្រូវមើលស្រាលកីឡាករនីមួយៗ និងការគំរាមជាក្រុមរបស់ពួកគេមកលើយើងនោះឡើយ។ ប្រសិនបើយើងភ្លាត់មុន តើនរណាទៅដឹងថាមានរឿងអ្វីកើតឡើងទៅ? គោលបំណងរបស់យើងគឺស៊ុតឱ្យបានមុន"៕
