គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard បានរៀបចំបញ្ជីឈ្មោះកីឡាករដែលលោកចង់នាំយកមកពហុកីឡាដ្ឋាន Stamford Bridge រួចហើយរួមទាំងកីឡាករ Ben Chilwell ផងដែរ ខណ:ដែលក្លឹប Leicester បានដាក់តម្លៃ ៧០លានផោនសម្រាប់កីឡាកររូបនេះ។
Lampard បានចូលដឹកនាំអតីតក្លឹបរបស់ខ្លួនដោយដឹងថា មិនអាចទិញកីឡាករថ្មីបានពេញមួយរដូវកាល ដោយសារជាប់បម្រាម។ ទោះបីជាយ៉ាងណា Lampard ចង់ធ្វើឲ្យសម្រេចគោលដៅដំបូងរបស់ខ្លួនគឺកិច្ចព្រមព្រៀងផ្ទេរ Chilwell ។
គេជឿថា Lampard ត្រូវបានតាមឃ្លាំមើលពីការវិវឌ្ឍយ៉ាងដិតដល់របស់កីឡាករវ័យ២២ឆ្នាំរូបនេះ ដែលត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹប Man City កាលពីរដូវកាលមុន៕
