លោក Maurizio Sarri នឹងសម្រេចពីអនាគតរបស់ Paulo Dybala

ខ្សែប្រយុទ្ធ Paulo Dybala របស់​ក្លឹប Juventus ដែល​ស្ថិតនៅ​ក្នុងការ​ប៉ាន់ប្រមាណអំពី​ការផ្ទេរចេញ បានចូលលេង​នៅ​ពាក់កណ្តាល​តង់ទី​២​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Atletico Madrid ប៉ុន្តែ​គ្រូបង្វឹក Maurizio Sarri មិនប្រាកដក្នុងចិត្ត​ថា តើ​ខ្សែប្រយុទ្ធរូបនេះ​នឹង​បន្តនៅ​ជាមួយក្លឹបនេះទៀត​ឬយ៉ាងណាទេ។

លោក Sarri បាននិយាយថា លោក​នឹង​ត្រូវ​ជម្រុះចោល​កីឡាករ​យ៉ាងហោចណាស់​៦រូប​ ពីក្រុម​ជម្រើស​ CL ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​តាមក្របខណ្ឌ UEFA ។

គ្រូបង្វឹករូបនេះបាន​ប្រាប់អ្នក​យក​ព័ត៌មាន​ថា “​ខ្ញុំ​មិន​អាចពិភាក្សា​អំពី​ Paulo ទេ ប៉ុន្តែ​ទីផ្សារពិតជា​បោះជំហាន​ក្នុងទិសដៅ​ច្បាស់​លាស់​មួយ។ ខ្ញុំគិត​ថា គាត់មាន​បុគ្គលិក​លក្ខណៈ​សម្បត្តិ​ត្រឹម​ត្រូវ​ ដើម្បី​លេងក្នុង​តំណែង​ប្រយុទ្ធ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើងត្រូវ​កាត់បន្ថយ​កីឡាករ​៦រូបពីក្របខណ្ឌ​ CL”៕

adverise with khmeread
tiger
Loading ad ...