adverise with khmeread 261b4794 bde2 4284 9da9 d237e3b1f4b7

ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​រក្សាទុក​សារធាតុ​ញៀន ២​កញ្ចប់​តូច​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ចាប់​ប្រគល់​ឲ្យ​ប៉ុស្តិ៍​កា​កាប បន្ទាប់ពី​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​តូច​លាក់ទុក​ក្រោម​ថ្ម​ទូរស័ព្ទ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី ១៥ មិនា ២០១៦ នៅ​ចំណុច​បុរី​ញ៉ូ​ថោ​ន ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

   ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​ឈ្មោះ សុខ លី អាយុ ៤២ ស្នាក់នៅ ម្តុំ​វត្ត​ស្លែង សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ ភូមិ​ស្នំ​ក្រពើ ឃុំ​ពពែ​ល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

    ប្រភពពី​សមត្ថកិច្ច ប៉ុស្តិ៍​ចោមចៅ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ប៉ូលិស​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​បរិវេណ បុរី​ញ៉ូ​ថោ​ន​ព្រោះ​កន្លងមក​ធ្លាប់មាន​បទល្មើស​ជាច្រើន នៅ​ទីនោះ ហើយ​នៅវេលា​ម៉ោង​កើតហេតុ សមត្ថកិច្ច​បាន​ប្រទះឃើញ​បុរស​ម្នាក់​ឈរ រេរា​នៅ​កៀន​ផ្ទះ​ប្រជា​ពលរ​ដ្ធ ទើប​សមត្ថកិច្ច​មានកា​រ​សង្ស័យ ចូលទៅ​ឃាត់​សួរនាំ​និង​ឆែកឆេរ រកឃើញ​នៅក្រោម​ថ្ម​ទូរស័ព្ទ មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ២​កញ្ចប់​តូច។​

    ដោយសារ​ទីតាំង​កើតហេតុ ជា​ទឹកដី​របស់​ប៉ុស្តិ៍​កា​កាប ព្រំប្រទល់​ជាប​នឹង​ប៉ុស្តិ​ចោមចៅ ទើប​ទាក់ទង​ទៅ​ប៉ុស្តិ៍​កា​កាប មក​យក​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់