ពស់សម្ងំនៅក្នុងអេក្រង់បង្ហាញបរិមាណសាំងនៅស្ថានីយប្រេងឥន្ធនៈនៅអាមេរិក បង្កការភ្ញាក់ផ្អើលដល់អ្នកចាក់សាំង

យើងទាំងអស់គ្នាត្រូវបានគេព្រមានដើម្បីឆែកមើលម៉ាស៊ីនចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ ប៉ុន្ដែស្ដ្រីមកពីរដ្ឋ Kansas ម្នាក់នេះ ប្រឈមមុខនឹងការគំរាមកំហែងមួយផ្សេងទៅវិញពេលចាក់សាំងកាលពីសប្ដាហ៍មុន។

នាង Holly Malkames បានកំពុងចាក់សាំង នៅពេលនាងមើលឃើញអ្វីមួយវារនៅក្នុងអេក្រង់ម៉ាស៊ីនចាក់សាំង។

ខ្លួនពស់បានទៅវារនៅក្នុងអេក្រង់ចាក់សាំង ខណៈដែលអេក្រង់បង្ហាញអក្សរថា "សូមអរគុណចំពោះការទិញទំនិញជាមួយយើងនៅថ្ងៃនេះ"។

ពេលក្រឡេកមើល យើងអាចមើលឃើញពស់នោះធំសម្បើមណាស់នៅក្នុងអេក្រង់។ យ៉ាងណាមិញ អ្នកដែលទៅចាក់សាំងដែរនោះ បានទៅបើកមើលប្រអប់អេក្រង់ និងឃើញកូនពស់តូចមួយតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab