ក្រុមហ៊ុន Apple ប្រកាសផ្តល់រង្វាន់១លានដុល្លារដល់នរណាដែលអាច Hack ប្រព័ន្ធសុវត្ថិភាពរបស់ iPhone បាន

ក្រុមហ៊ុន Apple នឹងផ្ដល់ប្រាក់ចំនួន ១ លានដុល្លារទៅដល់ Hacker ណា ដែលអាចបំបែកចូលក្នុងប្រព័ន្ធសុវត្ថិភាពពីចម្ងាយលើទូរស័ព្ទដៃ iPhone របស់ក្រុនហ៊ុនយក្សមួយនេះបាន។

វាគឺជាទឹកប្រាក់កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅក្នុងរង្វាន់ពីកម្មវិធី "អំណោយទាន" ចំនួន ២០ ម៉ឺនដុល្លារដែលក្រុមហ៊ុន Apple បានដំណើរការតាំងពីឆ្នាំ ២០១៦ ដើម្បីលើកទឹកចិត្តដល់ពួក Hacker ឱ្យធ្វើការជាមួយក្រុមហ៊ុនជាជាងផ្តោតលើការវាយប្រហារអ្នកប្រើប្រាស់។

លោក Ivan Krstić ប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Apple បានប្រកាសនៅក្នុងសន្និសីទសន្តិសុខបច្ចេកវិជ្ជា Black Hat នៅទីក្រុង Las Vegas កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ក្រុម Hacker នឹងមានឱកាសឈ្នះរង្វាន់ធំ ដែលចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះនេះ។

ជាមួយនឹងការរំលោភលើប្រព័ន្ធសុវត្ថិភាពមានកាន់តែខ្លាំងឡើង នាយកប្រតិបត្តិ Apple លោក Tim Cook បានហៅឯកជនភាពថាជា "សិទ្ធិមនុស្ស" និងបានបញ្ជាក់យ៉ាងច្បាស់ថា Apple ពិតជាយកចិត្តទុកដាក់ក្នុងការមិនប្រមូលព័ត៌មានផ្ទាល់ខ្លួន និងរក្សាអតិថិជនរបស់ខ្លួនចំនួន ២ ពាន់លាននាក់នៅជុំវិញពិភពលោកឱ្យមានសុវត្ថិភាពពីពួក Hacker ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab