ជ្រុះកម្ទេចដែកពីយន្តហោះ Boeing 787 ប្រៀបដូចគ្រាប់កាំភ្លើងបាញ់ស្រោចពីលើមេឃចុះមកលើទីក្រុងរ៉ូម បណ្តាលអ្នកក្រុងអ៊ីតាលីនេះរត់ចែកជើងគ្នា

កម្ទេចកម្ទីយន្តហោះធ្លាក់ដូចគ្រាប់កំាភ្លើងស្រោចពីលើមេឃ បានធ្វើឱ្យប្រជាជនភ័យខ្លាច នៅពេលបំណែកលោហៈជាច្រើនបានធ្លាក់ចេញយន្តហោះ Boeing 787 ពេលហោះចេញពីទីក្រុងរ៉ូម របស់អ៊ីតាលី។ 

អ្នកស៊ើបអង្កេតអាកាសចរណ៍ម្នាក់ កំពុងធ្វើការស្រាវជ្រាវ បន្ទាប់ពីអ្នកស្រុករាយការណ៍ថា បំណែកដែករាប់រយទំហំ ៨ អ៊ីញធ្លាក់ចេញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ន័រវែស ខណៈកំពុងចេញដំណើរពីព្រលានយន្តហោះ Fiumicino របស់ទីក្រុងរ៉ូមកាលពីថ្ងៃសៅរ៍។

សាក្សីម្នាក់បានប្រាប់ទៅកាសែតអ៊ីតាលី Il Messaggero ថា "ពួកវាដូចគ្រាប់កាំភ្លើងអ៊ីចឹង។ អាវខ្ញុំឡើងឆេះដោយសារវា"។

ភាគច្រើននៃកម្ទេចកម្ទីយន្តហោះបានធ្លាក់ទៅលើតំបន់ Isola Sacra និងដុតសួនច្បារប្រជាជន។

រថយន្តប្រមាណ ២៥ គ្រឿង និងផ្ទះ ១២ ខ្នងត្រូវបានកម្ទេច ហើយបុរសចំណាស់វ័យ ៥៤ ឆ្នាំម្នាក់ត្រូវរបួសដោយសារកម្ទេចដែកនោះ ប៉ុន្ដែមិនរបួសធ្ងន់ធ្ងរទេ។ ហើយគាត់និយាយថា គាត់សំណាងហើយដែលនៅរស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...