ញាក់សាច់! បាតុកម្មមិនចេះឈប់ឈរ ហុងកុងបង្កើតរថយន្តដឹក​កាណុង​បាញ់​ទឹក​ស៊េរី​ថ្មី សម្រាប់បាញ់ទៅលើបាតុករ

ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​សីហា​បានបង្ហាញ​រថយន្ត​ដឹក​កាណុង​បាញ់​ទឹក​សម្រាប់​ជា​មធ្យោបាយ​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​បាន​បរាជ័យ​ក្នុងការ​បញ្ឈប់​ការប្រមូល​ផ្តុំគ្នា​រយៈពេល​ជាង ២ ខែ​មកនេះ​។​

​រថយន្ដ​ស៊េរី​ថ្មី ដែល​បំពាក់​ដោយ​កាមេរ៉ា​ឃ្លាំមើល​ទាន់​ហេតុការណ៍​និង​ក្បាល​កាណុង​បាញ់​ទឹកជា​ច្រើន​នោះ ត្រូវបាន​បង្ហាញ បន្ទាប់ពី​ប៉ូលិស​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​ទីតាំង​រាប់សិប​កន្លែង កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា​។​

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​តាមផ្លូវ​ដើរ​ទិញ​អីវ៉ាន់​និង​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ខណៈ​ក្រុមបាតុករ​បាន​គប់​ដុំឥដ្ឋ​និង​ប្រើ​ទុយោ​ទឹក​និង​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ទៅលើ​ប៉ូលិស​ប្រឆាំង​កុបកម្ម​។​ ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​និយាយថា មនុស្ស​ចំនួន ៤៥ នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា ក្នុងនោះ​មាន​ពីរ​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង Cathay Pacific បាន​ព្រមាន​ថា ការប៉ះទង្គិច​នេះ​អាច​បង្កឱ្យមាន​ការពន្យា​រ​ពេល​ឬ​លុបចោល​ជើងហោះហើរ​ជាច្រើន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...