អ្នកចាំទីAlisson Becker អាចនឹងអវត្តមាន៨សប្តាហ៍ បន្ទាប់ពីមានបញ្ហាសាច់ដុំកំភួនជើង

        អ្នកចាំទីAlisson Becker អាចនឹង​អវត្តមាន​៨​សប្តាហ៍​ បន្ទាប់ពី​មាន​បញ្ហា​របួស​សាច់ដុំ​កំភួន​ជើង​ អំឡុង​ពេល​ក្រុម​ Liverpool ​ប្រកួតឈ្នះ​ក្រុម​ Norwich។​កីឡាករសញ្ជាតិ​ប្រេស៊ីលរូបនេះមាន​ឥទ្ធិពល​ខ្លាំង​ក្នុងក្រុម​របស់​លោក JurgenKlopp។

Alisson បាន​ដួលនៅលើ​ទីលាន​នៅនាទី​៣៧​ អំឡុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃសុក្រ​ ខណៈ​ពេល​ព្យាយាម​ទាត់​បាល់។ក្លឹបLiverpool កំពុង​តាម​មើលស្ថានភាព​ថា តើ Alisson ​នឹង​មាន​បញ្ហា​សរសៃពួរ​ធ្ងន់​ធ្ងរប៉ុណ្ណា​។

        ក្រុម Liverpool នឹង​អវត្តមាន​កីឡាករ​សំខាន់ៗមួយចំនួន​នៅក្របខណ្ឌ EPL សម្រាប់​ជំនួប​ក្នុង​ទឹកដី។

        Alissonក៏អាចនឹង​អវត្តមានក្នុង​ការ​ប្រកួត​បើក​ឆាក​នៅក្របខណ្ឌ CL ​ ដែលគ្រោង​សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃទី​១៦​ខែ​កញ្ញានេះផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab