1104cfff f0fd 42b7 a052 f7cfcffbbb00

បុរស​២​នាក់​កំពុង​ជិះ​ម៉ូតូ​ឆែកឆេរ​ឃើញ​ថ្នាំញៀន​ត្រូវ​ឃាត់ខ្លួន​

     ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពេល​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​នៅក្នុង​ខ្លួន​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី ១៥​ខែ​មិនា​ឆ្នាំ ២០១៦ ត្រង់ចំណុច​ភូមិ​បា​យ៉ាប តាម​បណ្ដោយ​ផ្លូវ ១០០៣ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ខេង វ​ណ្ណះ អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ស្នាក់នៅ​ភូមិ​អំពិល សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ស្រុកកំណើត​ក្នុងភូមិ ព្រែក​ក្រពើ ឃុំ​ក្រាំងស្វាយ ស្រុក​ក្រាំងស្វាយ ខេត្តកណ្ដាល និង​ឈ្មោះ ភូ វិសាល អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​បើកឡាន ស្នាក់នៅ​ជាមួយគ្នា ស្រុកកំណើត​ក្នុងភូមិ​សែន​សុខ​៧ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

     តាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា ដំបូង​កងកម្លាំង​ខាងលើ​បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន​ជាធម្មតា លុះដល់​ចំណុចកើតហេតុ​ក៍បាន​ប្រទះ​ជនសង្ស័យ​ពី​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ពី​មី​នី​គ្មាន​ស្លាក​លេខ​ពណ៌​ក្រហម​ជិះ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​ក៍មាន​ការសង្ស័យ​ហើយ​បាន​ឃាត់​ឆែកឆេរ​ពេលនោះ​ក៍បាន​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​នៅក្នុង​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ពេលនោះ​ជនសង្ស័យ​បាន​ប្រាប់ថា​មាន​គេ​ម្នាក់​ឲ្យ​ថ្នាំញៀន​នេះ។

      ក្រោយ​ការឆែកឆេរ​រកឃើញ​ថ្នាំញៀន​នៅលើ​ខ្លួន​ជន​ទាំងពីរ​នាក់​ហើយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​នាំខ្លួន​អ្នក​ទាំងពីរ​ទៅកាន់​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​សាក​សួរ​និង​កសាង​សំណុំរឿង​បញ្ជូន​អ្នក​ទាំងពីរ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់