បង់បិទដំបៅឆ្លាតបំពាក់ជាមួយ Sensor ឆាប់ៗនេះអាចនឹងមានប្រើហើយដើម្បីព្យាបាលរបួសរយះ កុំឱ្យសល់ស្លាកស្នាម

Sensor មួយប្រភេទកំពុងត្រូវបានបង្កើតឡើង ដែលនៅថ្ងៃណាមួយ វាអាចត្រូវបានបង្កប់នៅក្នុងបង់បិទដំបៅ ដើម្បីធានាថា ស្នាមរបួសនឹងជាសះស្បើយតាមការគ្រោងទុកដោយមិនបន្សល់ស្លាកស្នាម។

វិស្វករមកពីសាកលវិទ្យាល័យ Heriot-Watt University ក្នុងទីក្រុង Edinburgh នៃប្រទេសស្កុតឡែន កំពុងធ្វើការលើគម្រោងបង្កើត Sensor ខ្នាតតូច ដែលមានសមត្ថភាពអាចរកឃើញភាពប្រែប្រួលបន្តិចបន្តួចនៅក្នុងដំណើរការជួសជុលមុខរបួស។

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការប្រែប្រួលខាងមេកានិកខ្នាតតូចនេះ នឹងត្រូវបានតាមដាននិងពិនិត្យមើលដើម្បីអនុញ្ញាតឱ្យមានការព្យាបាលរបួសរយះកាន់តែប្រសើរឡើង។

តាមការប៉ាន់ស្មាន របួសបានធ្វើឱ្យទីភ្នាក់ងារសុខាភិបាលចក្រភពអង់គ្លេសខាតបង់រហូតដល់ ៥,១ ពាន់លានផោន (៦,១៦ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ជាមួយធនធានត្រូវបានប្រើលើការរលាក ដំបៅទឹកនោមផ្អែម ស្លាកស្នាមពីការវះកាត់ និងរបួសរយះសាមញ្ញ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...