ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ស្រែកយំរកម្ដាយបង្កើត ដែលបោះបង់ខ្លួនចោលកាលពី ១៤ ឆ្នាំមុន ឥឡូវគាត់ចេញមករកខ្លួនវិញ និងបកស្រាយមូលហេតុដែលបោះបង់នាងចោល

ម្ដាយម្នាក់ ដែលបោះបង់កូនស្រីទើបនឹងកើតនៅមន្ទីរពេទ្យមួយកាលពី ១៤ ឆ្នាំមុន ហើយបាត់ខ្លួនដោយគ្មានដាន ទីបំផុតបានជួបជុំជាមួយនឹងកូនខ្លួនវិញ និងបានបំបែកភាពស្ងៀមស្ងាត់ដែលខំលាក់ទុកជាយូរមកហើយនោះ។ នេះបើតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទ ទី១២សីហា។

នាង Jessica Boatwright បានចេញមុខអង្វរសុំឱ្យជួយរកម្តាយរបស់នាងកាលពីខែមេសា ហើយបានសម្រក់ទឹកភ្នែក ខណៈដែលនាងមើលវីដេអូកាមេរ៉ាសុវត្ថិភាពនៃម្ដាយនាងបានបោះបង់នាងចោលនៅមន្ទីរពេទ្យ Liverpool Hospital របស់ទីក្រុង Sydney ក្នុងឆ្នាំ ២០០៥។

ក្រោមការមើលថែពីអ្នកដទៃ ម្ដាយបង្កើតរបស់ Jessica ទីបំផុតបានចេញមកប្រាប់ការពិតនៃរឿងរ៉ាវរបស់ខ្លួន និងលាតត្រដាងថានាងមានអារម្មណ៍អាក្រក់រៀងរាល់ថ្ងៃ។

នាងក៏បានជួបជុំកូនស្រីរបស់នាងវិញ បន្ទាប់ពីអវត្តមានអស់មួយទសវត្សន៍កន្លះ នៅពេលនាង Jessica និយាយថា ជារឿងមិនគួរឱ្យជឿ នាងរកពាក្យអ្វីថ្លែងមិនចេញទេ។

ស្ដ្រីជាម្ដាយ ដែលរស់នៅក្នុងតំបន់ជនបទបានប្រាប់ទៅវេបសាយ A Current Affair ថា នាងបានមានផ្ទៃពោះនៅអាយុ ១៨ ឆ្នាំ បន្ទាប់ពីទៅរស់នៅប្រទេសអូស្ដ្រាលី។

នាងនិយាយថា "ខ្ញុំមានអារម្មណ៍ខ្លាចណាស់។ អ្នកមានផ្ទៃពោះ ដោយគ្មានប្ដី និងមិនទាន់រៀបការ"។

ដោយលាក់រឿងនេះពីគ្រួសារក្រោមការសង្ស័យថា នាងឡើងទម្ងន់ ម្ដាយរូបនោះបានផ្ដល់កំណើតកូនស្រីនៅលើគ្រែគេងទាំងស្ងាត់ជ្រងំ។ នាងបន្ទាប់មកបានយកកូនរបស់នាងទៅមន្ទីរពេទ្យ Liverpool Hospital កន្លែងដែលវីដេអូបានបង្ហាញថាម្ដាយនេះចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងកណ្តាលយប់ កំពុងឱបកូនស្រីរបស់ខ្លួន។

ប៉ុន្មានម៉ោងក្រោយមក ស្ដ្រីនោះក៏បានថតជាប់លើកាមេរ៉ាសុវត្ថិភាពលួចចេញពីមន្ទីរពេទ្យដោយគ្មានកូនតាមជាមួយ ហើយការស្វែងរកម្ដាយរូបនោះអស់ ៥ ខែដោយមិនជោគជ័យ។ ការបាត់ខ្លួនម្ដាយរបស់នាង Jessica បានចេញផ្សាយពេញទំព័រកាសែតក្នុងឆ្នាំ ២០០៥ បន្ទាប់ពីអាជ្ញារធរអង្វរឱ្យម្ដាយរូបនោះមកយកកូនទៅវិញ តែមិនបានទៅយកនោះទេរហូតដល់ពេលបច្ចុប្បន្ន។

ឥឡូវម្ដាយរបស់នាងបានរត់ទៅរកនាងដើម្បីប្រាប់ពីមូលហេតុ ទាំងទឹកភ្នែកហូរដូចគេចាក់ទឹក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...