បុរសឥណ្ឌាម្នាក់បានរុញរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងទៅក្នុងទឹកទន្លេ ដោយសារគាត់អន់ចិត្តនឹងកាដូរបស់ឪពុកម្ដាយរបស់គាត់ដែលឱ្យរថយន្ត BMW ជំនួសរថយន្ត Jaguar សម្រាប់ថ្ងៃខួបកំណើត។
បុរសនោះដែលគេស្គាល់តែឈ្មោះ Akash មកពីរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានឪពុកម្ដាយឱ្យកាដូរថយន្ត BMW M3។ ដោយមានការខឹងសម្បារព្រោះមិនទទួលបានរថយន្តគាត់ពេញចិត្ត បុរសនោះបានរុញរថយន្តទម្លាក់ចូលទឹកទន្លេ ហើយអ្នកបើកបរជាច្រើនបានព្យាយាមសង្គ្រោះរថយន្តនោះ។
BMW នោះមានតម្លៃ ៣,៥ លានរ៉ូពី (៤៩.០០០ ដុល្លារ) ខណៈដែលរថយន្ត Jaguar មានតម្លៃថ្លៃជាងប្រហែល ៥ លានរ៉ូពី (៧ ម៉ឺនដុល្លារ)៕
