adverise with khmeread 5c0261b8 32de 4acd 91c3 9b673b50953c

បើក​ម៉ូតូ​បុក​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​របួស​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខ​អាហា​រដ្ឋា​ន​ត្រជាក់ចិត្ត ផ្លូវ​លេខ​២១A ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រវាង​ម៉ូតូ​បើកប​កបុស​ម្នាក់​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​របួស។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​ម៉ាក​Honda Dream C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ 1BI-4255(​មាន​មួកសុវត្ថិភាព​នឹង​កញ្ចក់​មើល​ក្រោយ​)​អ្នកបើកបរ​ឈ្មោះ​ហ៊ុយ វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កាយ​បាំង ឃុំ​សឹង្ហ ស្រុក​សំរោង ខេត្តតាកែវ។

    ប៉ូលិស​បន្តថា ម៉ូតូ​នេះ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​មកដល់​ចំណុច​ខាងលើ​បុក​អ្នក​ថ្មើរជើង​ឈ្មោះ​ញឿ​ង ភេទ​ប្រុស អាយុ​ប្រហែល ៤៥​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ធ្វើដំណើរ​ក្នុង​ចេញពី​រោងបុណ្យ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជើង​បណ្តាល​ឲ្យ​អ្នក​ថ្មើរជើង​រងរបួស​ស្រាល​ត្រូវបាន​រថយន្ត​របស់​ស្នងការដ្ឋាន​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

     រីឯ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​និង​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​បណ្តោះ​អាស​ន្ត​៕

adverise with khmeread

មតិយោបល់