Ozil និង Kolasinac បង្ខំចិត្តលាក់ខ្លួន និងយកឆ្កែយាមផ្ទះពួកគេ២៤ម៉ោងលើ២៤ម៉ោង បន្ទាប់ពីពួកចោរអឺរ៉ុបខាងកើតព្រមានប្លន់អ្នកទាំងពីរឱ្យអស់រលីងពីខ្លួន

តារាបាល់ទាត់ Mesut Ozil បានបង្កើនសន្តិសុខនៅផ្ទះរបស់គាត់ បន្ទាប់ពីគាត់ និងមិត្តរួមក្រុម Arsenal កីឡាករ Sead Kolasinac ជាប់ទាក់ទងនឹងសង្គ្រាមជើងកាងដ៏កាចសាហាវមួយ។

ពួកចោរបានព្យាយាមប្លន់យកនាឡិកាក្នុងពេលបើកម៉ូតូដេញតាមរថយន្តពួកគេកាលពីខែមុនក្នុងទីក្រុងឡុងដ៍ ដោយជំរុញឱ្យពួកជើងការអឺរ៉ុបខាងកើតល្បីៗព្រមានកីឡាករទាំងពីរថាធ្វើលើសដែនកំណត់ហើយ។

ដើម្បីបង្ហាញថាពួកគេមិនខ្លាចកីឡាករទាំងពីរដេញវ៉ៃទៀត ពួកជើងកាងក្នុងស្រុកបានឆ្លើយតបដោយគាំទ្រការគំរាមកំហែងរបស់ពួកអន្ធពាលអឺរ៉ុបខាងកើត ហើយប្តេជ្ញាថានឹងប្លន់យកអ្វីៗទាំងអស់ដែលកីឡាករទាំងពីរមាន។

បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅផ្ទះរបស់ Ozil ក្នុងភាគខាងជើងទីក្រុងឡុងដ៍ ហើយក្រុមសន្តិសុខ និងឆ្កែជាច្រើនត្រូវបានដាក់ពង្រាយខាងក្រៅផ្ទះកីឡាកររូបនេះ ២៤ ម៉ោងលើ ២៤ ម៉ោង។

Ozil និង Kolasinac បានចំណាយពេលថ្ងៃអាទិត្យទី ១១ សីហាដើម្បីលាក់ខ្លួន ខណៈដែលក្រុមរបស់ពួកគេបានយកឈ្នះក្រុម Newcastle ១ ទល់នឹង ០ ពេលបើករដូវកាល ដែលពួកគេត្រូវបង្ខំចិត្តលាក់ខ្លួនមួយរយៈសិន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...