Henry Onyekurn នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹប Monaco ក្នុងតម្លៃ១២លានផោន

ខ្សែប្រយុទ្ធ Henry Onyekuru របស់ក្លឹប Everton នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរដែលមានទឹកប្រាក់ ១២លានផោនទៅក្លឹប Monaco នៅថ្ងៃច័ន្ទ បន្ទាប់ពីបាត់ បង់ឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងនៅពហុកីឡាដ្ឋាន Goodison Park ដោយសារតែបញ្ហាប័ណ្ណការងារ។

កីឡាករវ័យ២២ឆ្នាំរូបនេះព្រមទទួលយកកិច្ចសន្យាលេងរយៈពេល៥ឆ្នាំ ស្របពេលការបញ្ជាក់នឹងត្រូវធ្វើឡើងក្នុងរយៈពេល២៤ម៉ោង។

ក្លឹប Everton បានចុះកិច្ចសន្យាផ្ទេរកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះក្នុងតម្លៃ៨លានផោនកាលពីឆ្នាំ២០១៧ ប៉ុន្តែកីឡាកររូបនេះបានចំណាយពេលពីររដូវកាលចុងក្រោយខ្ចីជើងជាមួយក្លឹប Anderlecht និងក្លឹប Galatasaray ដែលបានជួយក្លឹបនេះឲ្យលើកពាន Turkish League ៕

adverise with khmeread
tiger
Loading ad ...