Napoli ដកខ្លួនចេញពីការប្រជែងផ្ទេរយកកីឡាករ James Rodriguez

តាមសេចក្តីរាយការណ៍ថា ក្លឹបអ៊ីតាលី Napoli បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងផ្ទេរកីឡាករ James Rodriguez របស់ក្លឹប Real Madrid ស្របពេលក្លឹប Atletico Madrid គ្រោងដាក់សំណើផ្ទេរ។

ក្លឹប​ Napoli មិនអាចយល់ព្រមនឹងតម្លៃផ្ទេរសម្រាប់ខ្សែបម្រើរូបនេះទេ។ បើតាមសេចក្តីរាយការណ៍របស់ Gazzetto dello Sport ថា Rodriguez នៅសល់កិច្ចសន្យាមួយរដូវកាលទៀតក្នុងកិច្ចសន្យានៅក្លឹប Real Madrid ។

Rodriguez លែងក្លាយជាកីឡាករសំខាន់នៅក្លឹប Real Madrid ហើយ បន្ទាប់ពីចំណាយពេលពីររដូវកាលចុងក្រោយខ្ចីជើងនៅក្លឹប Bayern Munich និងបានបដិសេធជម្រើសចុះកិច្ចព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។

កីឡាករវ័យ២៨ឆ្នាំរូបនេះចង់ផ្ទេរចេញមុនពេលរដូវកាលទិញដូរបិទទ្វារ ។

ក្លឹប Atletico ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរយក Rodriguez ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

ក្លឹប Atletico និងក្លឹប Real បានធ្វើការងារជាមួយគ្នារួចហើយនៅរដូវក្តៅនេះ ស្របពេល Marcos Llorente និង Diego Simeone អាចបញ្ចប់ដោយចំណាយច្រើនតាមរយៈការផ្ទេរ Rodriguez ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab