លោក Jurgen Klopp: កីឡាករ Liverpool ត្រូវតែបន្តភាពស្រេកឃ្លានដើម្បីទទួលបានជ័យជម្នះនៅ CL

អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp ចង់ឲ្យកូនក្រុមរបស់លោកបន្តភាពស្រេកឃ្លាន ខណៈពួកគេត្រៀមកសាងបន្ថែមលើជោគជ័យនៅក្របខណ្ឌ​ CL កាលពីរដូវកាលមុន។

 បើទោះបីជាក្រុម Liverpool បានបាត់បង់ពានជើងឯកក្របខណ្ឌ EPL ទៅគូប្រជែង Man City ប៉ុន្តែ Liverpool បានបន្តដំណើរឆ្ពោះទៅលើកពានជើងឯក​ CL ដោយយកឈ្នះគូប្រជែងក្នុងលីក Spurs នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែមិថុនា។

លោក Klopp អះអាងថា ពួកគេនឹងមិនត្រូវបោះបង់មហិច្ចតានោះទេ ខណៈពួកគេស្វះស្វែងរកពាននៅរដូវកាលនេះ។ នៅពេលសួរនាំថា តើពួកគេត្រូវការធ្វើអ្វី ដើម្បីកសាងលើជោគជ័យរបស់ខ្លួន លោក​ Klopp បាននិយាយថា “ត្រូវតែស្រេកឃ្លានជ័យជំនះ។ នោះគឺជារឿងសំខាន់”៕

adverise with khmeread
tiger
Loading ad ...