Juventus ព្យាយាមតាមប្រមាញ់កីឡាករ Mauro Icardi ខណ: Savic និង Dybala កំពុងរកច្រកចេញ

ក្លឹប Juventus គ្រោងបង្កើនការតាមប្រម៉ាញ់កីឡាករ Mauro Icardi ស្របពេលកីឡាករ Sergej Milinkovic Savic និង Paulo Dybala អាចនឹងចាកចេញ មុនពេលរដូវកាលទិញដូរកីឡាករបិទទ្វារ។

អនាគតរបស់ Icardi ជាមួយក្លឹប Inter Milan ស្ថិតក្នុងភាពសង្ស័យ បន្ទាប់ពីក្លឹបនេះបានចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Romelu Lukaku ពីក្លឹប Man Utd ។

Icardi ដឹងថា ខ្លួននឹងត្រូវចាកចេញពីក្លឹប Inter Milan ប្រសិនបើចង់បង្ហាញមុខនៅក្រុមជម្រើសដំបូងនៅរដូវកាលនេះ បន្ទាប់ពីលែងជាកីឡាករសំខាន់។ Icardi ត្រូវបានដកតំណែងប្រធានជាក្រុមកាលពីរដូវកាលមុន បន្ទាប់ពីភរិយានិងជាភ្នាក់ងាររបស់ខ្លួន Wanda Nara បញ្ចុះបញ្ចូលឲ្យទទួលយកកិច្ចសន្យាថ្មី បើទោះបីជាលេង៧ប្រកួតរកមិនបាន១គ្រាប់សោះក៏ដោយ។

ទោះបីជាយ៉ាងណាការលំបាករបស់កីឡាកររូបនេះនៅលើទីលានប្រកួត មិនបានរារាំងក្លឹប Juventus ទេ ស្របពេលកាសែតអ៊ីតាលីអះអាងថា ក្លឹបជើងឯកក្របខណ្ឌ Serie A នេះនឹងដាក់សំណើផ្ទេរកីឡាកររូបនេះ៕

adverise with khmeread
tiger
Loading ad ...