​ចាប់ផ្តើម​ដំណើរការ មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ ពីថ្ងៃ​ជូនដំណឹង​នេះហើយ

​ភ្នំពេញ​-​បើ​យោងតាម​ការលើកឡើងរ​បស់ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ សីហា ២០១៩ នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ ទិវា​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ និង​ចាប់ផ្តើម​ដំណើរការ ចាប់ពី​ពេល​ជូនដំណឹង​នេះហើយ ដូច្នេះ​សម្រាប់​ផលិតករ​ទាំងអស់​ដែលមាន​ខ្សែរ​ភាពយន្ត​ដែល​ផលិត​មុន​ឆ្នាំ​២០១៦ ដល់​២០១៩ និង​ជា​ភាពយន្ត​ដែល​មិន​ធ្លាប់​ដាក់​ចូលរួម​ក្នុង​វិ​ទិ​ការ​មហោរស្រព​ភាពយន្ត​កន្លងមក អាចដាក់​ពាក្យ​យក​ស្នាដៃ​របស់ខ្លួន​មក​ក្រសួង​ដើម្បី​ចូលរួម ប្រកួតប្រជែង នូវ​កម្មវិធី មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ ដែល​ខិតជិត​ចូលមក​នូវក្នុង​ខែវិច្ឆិកា ២០១៩ ខាងមុខនេះ​។ 

​ថ្លែង​ក្នុង​ពិធី​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ សីហា នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្បៈ​ភាពយន្ត បានអោយដឹងថា រាល់​ផលិតកម្ម​ក្នុងស្រុក​ទាំងអស់​ដែល​បាន​ចុះបញ្ជី​និង​មាន​សិទ្ធ​យក​ភាពយន្ត​របស់ខ្លួន ដែល​បាន​ផលិត​មុន​ឆ្នាំ​២០១៦​ដល់​២០១៩ និង​ជា​ភាពយន្ត​ដែល​មិន​ធ្លាប់​យកមក​ប្រកួតប្រជែង នៅក្នុង​មហោស្រព​កន្លងមក អាចមក​ដាក់​ប្រលង​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦​នេះ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ លោក​បាន​បន្តថា តាម​ការរំពឹងទុក នៅក្នុង​មហោស្រព​ភាពយន្ត​ឆ្នាំ​២០១៩​នេះ មាន​ខ្សែរ​ភាពយន្ត​ប្រមាណ​២០ ស្នាដៃ បើ​ប្រៀបធៀប​និង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ នោះ គឺមាន​ត្រឹមតែ​ជាង​ប្រមាណ​ត្រឹមតែ​១០ ស្នាដៃ​ប៉ុណ្ណោះ​។ 

​លោក​បន្តថា សម្រាប់​ឆ្នាំ​២០១៩​នេះ ខាង​ក្រសួង​បាន​បើកទូលាយ​ជាង​មុន ព្រោះតែ​ខាង​ក្រសួង​បាន​បើក​អោយ​មានរឿង​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី បាន​ចូលរួម​។ លោក​បញ្ជាក់​បន្ថែមថា សម្រាប់​ស្នាដៃ​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត គឺ​មិនចាំបាច់​ទាល់​តែមាន ការ​បង្កប់​ស្នេហា​បែប​អប់រំ​នោះទេ ព្រោះ​រឿង​នីមួយៗ មាន​បង្កប់ន័យ​អប់រំ​នៅក្នុង​សាច់រឿង​បាត់ទៅហើយ​។  

សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​ដែល​រៀបចំឡើង​នា​ឆ្នាំនេះ មិន​ត្រឹមតែ​ជាការ​ប្រកួតប្រជែង​ស្នាដៃ​ភាពយន្ត​ជាតិ​ប៉ុណ្ណោះ​ទេ នេះ​ជាការ​ផ្តល់នូវ​កាលានុវត្តភាព​ល្អៗ ដល់​ផលិតករ និង​អ្នកបច្ចេកទេស​ជំនាញ​ភាពយន្ត​ទាំងអស់ មក​គ្រប់​ផលិតកម្ម​ដើម្បី​ដកស្រង់​បទពិសោធ​ពីគ្នា​ទៅវិញទៅមក​ក្នុងការ​កែលម្អ និង​ពង្រឹងគុណភាព​ស្នាដៃ​ភាពយន្ត​របស់ខ្លួន ដើម្បី​បំពេញបាន​តំរូវការ​ទីផ្សារ​ភាពយន្ត​ក្នុងស្រុក និង​អាច​ឈានទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​។ 

មហោស្រព​ភាពយន្ត គឺជា​ព្រឹត្តិការណ៍​នៃ​ការប្រមូលផ្តុំ​ស្នាដៃ​ភាពយន្ត​ខ្មែរ​ដែល​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​កន្លងមក យកមក​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​និង​ពានរង្វាន់​។ នេះ​ជា​លើក​ទី​៦​ហើយ ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ វិ​ចិ្ឆ​កា ២០១៩ នៅ​សាលសន្និសីទ​ចតុមុខ និង​គ្រប់​រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​។ គ្រប់​ស្នាដៃ​ភាពយន្ត​ដែល​ត្រូវ​យកមក​ចូលរួម​ប្រកួតប្រជែង​ត្រូវ​ផ្តោតលើ​ខ្លឹមសារ ដូចជា ១-​អប់រំ​និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណីជាតិ​។ ២-​លើកស្ទួយ​វប្បធម៌​សន្តិភាព ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ជាតិ​។ ៣-​ការបង្កើត​នូវ​ភាព​ច្នៃប្រឌិត ឬ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​៕

adverise with khmeread
tiger
Loading ad ...