លួចប្លន់តាំងពីខែមេសា,ទើបនឹងចាប់ខ្លួនជនសង្ស័យបាននៅកំពង់ចាម

ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម ម៉េង នាយការិយាល័យ បានចុះអនុវត្តដីកានៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២រសៀលដោយឃាត់ជនជាប់ចោទម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស។ 

ប៉ូលិសនិយាយថា​ ជនជាប់ចោទឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ការចាប់ខ្លួនយោងតាមដីកាលេខ ៤៣៦ ដ.ន.ច ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឃាត វិចិត្រ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។ 

បច្ចុប្បន្នមុខសញ្ញាខាងលើ ប៉ូលិសជំនាញបានបំពេញនីតិវិធី ដើម្បីប្រគល់ជូនកម្លាំងប៉ូលិសជំនាញរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត៕

adverise with khmeread
tiger
Loading ad ...