adverise with khmeread 1

ដំណឹងល្អសម្រាប់ Fan របស់ Chelsea, ពេទ្យស្រី Eva Carneiro ត្រៀមវិលត្រឡប់មកក្លឹបវិញប្រសិនបើឈ្នះក្តី

អ្នកនាង Eva Carneiro ត្រៀមខ្លួនវិលមកទ្រនំចាស់ Chelsea វិញនៅមុនបញ្ចប់រដូវកាលនេះប្រសិនបើអ្នកនាងឈ្នះក្តីតាមផ្លូវច្បាប់ជាមួយក្លឹបក្នុងខែមករាខាងមុខនេះ។ 

អ្នកនាងបានឈប់ពីតំណែងជាគ្រូពេទ្យរបស់ក្លឹបកាលពីខែកញ្ញាដោយសារជម្លោះជាមួយគ្រូបង្វឹក Chelsea លោក Jose Mourinho។ ចាប់តាំងពីពេលនោះមក អ្នកនាងបានដាក់ពាក្យប្តឹងពីបទបណ្តេញនាងចេញពីការងារដោយមិនស្ម័គ្រចិត្ត ហើយករណីនេះគ្រោងនឹងលើកយកមកឡើងតុលាការការងារក្នុងឆ្នាំថ្មីខាងមុខនេះ។ 

បើយោងតាម Sky Sports អ្នកនាង Eva រំពឹងវិលត្រលប់មកក្រុម Chelsea យកតំណែងជាគ្រូពេទ្យប្រចាំក្រុមជម្រើសដំបូងវិញ ប្រសិនបើអ្នកនាងឈ្នះក្តីនេះ។ គ្រូពេទ្យវ័យ ៤២ ឆ្នាំរូបនេះក៏នឹងស្វែងរកសំណងខូចខាតពីលោក Jose Mourinho សម្រាប់ការរើសអើងភេទផងដែរ បន្ទាប់ពីគាត់បានប្រើពាក្យប្រមាថក្នុងអំឡុងការប្រកួតជាមួយ Swansea កាលពីខែវិច្ឆិកា៕

ប្រភព៖ មេត្រូ

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់