ភ្នំពេញ ៖ រោងចក្រកាត់ដេរខេមបូខូថប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ កន្ទោក២ សង្កាត់កន្ទោក ខណ្ឌពោសែនជ័យ មានកម្មករសរុបជាង ១០០០នាក់ និងថៅកែជាជនជាតិកូរ៉េ ត្រូវបានប្រកាសបិទទ្វារជាស្ថាពរ ដោយសុខចិត្តទូទាត់សំណងគ្រប់លក្ខខណ្ឌ តាមច្បាប់ស្តីពីការងារជូនកម្មករគ្រប់ៗគ្នា។
គួររំលឹកដែលថា រោងចក្រនេះកាលពីឆ្នាំមុនត្រូវបានកម្មករនិងសហជីពនាំគ្នាធ្វើកូដកម្មយ៉ាងគគ្រឹគគ្រេងដោយមានទាំងសង់រោងបិទច្រកចេញចូល ដុតកង់ឡាន និងបាននិមន្តព្រះសង្ឃធ្វើពិធីសូមន្តផងនោះ លទ្ធផលគឺឆ្នាំនេះបានទទួល ការទូទាត់ប្រាក់សំណងគ្រប់ៗគ្នានិងវិលទៅផ្ទះរៀងៗខ្លួន៕
