ជនសង្ស័យ៥នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌត្រូវបានឃាត់ខ្លួន នៅខណ្ឌដូនពេញ

ភ្នំពេញ ៖​ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៥នាក់ពាក់ព័ន្ធបទល្មេីសទទួលផលចោរកម្ម​ នៅចំណុចផ្លូវលេខ១៧៨មុខក្លោងទ្វារចូលវត្តកោះភូមិ៥សង្កាត់បឹងរាំងខណ្ឌដូនពេញ​ នៅថ្ងៃទី១៣សីហាឆ្នាំ២០១៩ចាប់ពីម៉ោង១រំលងអធ្រាត្រ​ រហូតដល់ម៉ោង៦ព្រឹកព្រមទាំងរឹបអូសវត្ថុតាងមួយចំនួន​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ៥នាក់រួមមាន​ ១.ឈ្មោះសាត វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ,២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ,៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ និងទីលំនៅមិនពិតប្រាកដ,៤.ឈ្មោះឡេង រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដនិង៥.ឈ្មោះផើម យ៉ាងភូម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិយួន មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានរួមមាន​ ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2AE-2757 ចំនួន០២,ឧបករណ៍កូនសោសម្រាប់ដោះស្លាកលេខរថយន្តមួយចំនួននិងម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U-3625 ។ 

បច្ចុប្បន្នប៉ូលិសខណ្ឌបានបន្តប្រើប្រាស់វិធានការជំនាញសួរចម្លើយរកបក្ខពួក,សកម្មភាពដែលបានប្រព្រឹត្តកន្លងមកនិងធ្វើការស្រាវជ្រាវរកអ្នកទទួលទិញស្លាកលេខរថយន្ត(ទទួលផលចោរកម្ម) ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...