ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មីជាន់ទី៣ ធ្លាក់សង្កត់លើកម្មករម្នាក់ស្លាប់

ព្រះសីហនុ​ ៖​  មានហេតុការណ៍គ្រោះថ្នាក់ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់បណ្តាលឱ្យ ជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចការដ្ឋានសាងសង់អាគារថ្មី (ពុំទាន់មានផ្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ (ទៅបុរីគុជអាសុី) ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។ 

ប៉ូលោសនិយាយថា​  សពជនរងគ្រោះ ឈ្មោះ យា ឡាត់ ភេទប្រុស  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ  ខេត្តព្រៃវែង ។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តហៅពេទ្យចំការចេក រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យ មុនប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab