ប៉ូលិសហុងកុងសារភាពថាបានដាក់ពង្រាយមន្រ្តីប៉ូលិសក្លែងខ្លួនជាក្រុមបាតុករប្រឆាំងរដ្ឋាភិបាល

ប៉ូលិសហុងកុងបានសារភាពថា បានដាក់ពង្រាយមន្រ្តីប៉ូលិសក្លែងខ្លួនជាក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ក្នុងពេលមានចលាចលដ៏ធំដែលបានធ្វើឱ្យរញ្ជួយទីក្រុងកាលពីថ្ងៃអាទិត្យ។

មន្ត្រីខ្លះបានក្លែងខ្លួនជា "តួអង្គផ្សេងៗគ្នា" ដោយបន្ថែមថា "ប្រតិបត្តិការក្លែងខ្លួនបន្លំ" គឺតម្រង់គោលដៅទៅលើ "ក្រុមកុបកករហិង្សាខ្លាំងក្លា"។

វាកើតឡើងបន្ទាប់ពីវីដេអូបែកធ្លាយមួយ បង្ហាញមន្រ្តីបន្លំខ្លួនកំពុងដេញចាប់បាតុករក្នុងពេលមានការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើសកម្មភាពរបស់ប៉ូលិស។

មហាបាតុកម្ម និងភាពវឹកវរនៅហុងកុងមិនបានបង្ហាញសញ្ញានៃសាបរលាបនោះទេ គឺជាងពីរខែមកហើយ បន្ទាប់ពីវាត្រូវបានបង្កឡើងដោយច្បាប់បត្យាប័នដ៏ចម្រូងចម្រាសដែលត្រូវបានផ្អាកទៅហើយ។

នៅថ្ងៃចន្ទម្សិលមិញ ក្រុមអ្នកតវ៉ាបានកាន់កាប់អាកាសយានដ្ឋានអន្តរជាតិហុងកុងដោយបង្ខំឱ្យលុបចោលជើងហោះហើរ។ អាជ្ញាធរនិយាយថាប្រតិបត្តិការកំពុងបន្តនៅអាកាសយានដ្ឋាន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលជើងហោះហើររាប់រយបន្ថែមទៀតនៅថ្ងៃអង្គារនេះ៕

adverise with khmeread
tiger
Loading ad ...