លោកត្រាំលេងធម៌ក្តៅលើជនអន្តោរប្រវេស៍ស្របច្បាប់ ដែលរស់នៅពឹងលើលុយជំនួយរបស់រដ្ឋ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នឹងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងឡើងបន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ស្របច្បាប់ក្រីក្រក្នុងពន្យារទិដ្ឋាការបស់ពួកគេ ឬទទួលបានសិទ្ធិជាពលរដ្ឋអចិន្រ្តៃយ៍ (កាតបៃតង)។

ច្បាប់ថ្មីនេះផ្តោតលើជនចំណាកស្រុកដែលពឹងផ្អែកលើផលប្រយោជន៍សាធារណៈ ដូចជាជំនួយស្បៀងអាហារឬលំនៅដ្ឋានសាធារណៈសម្រាប់រយៈពេលជាងមួយឆ្នាំ។

ពាក្យសុំរបស់ពួកគេនឹងត្រូវបដិសេធ ប្រសិនបើរដ្ឋាភិបាលសម្រេចថា ពួកគេទំនងជាពឹងផ្អែកលើជំនួយសាធារណៈនៅពេលអនាគត។ 

បទប្បញ្ញតិថ្មី ដែលគេស្គាល់ថា "ច្បាប់គិតថ្លៃសាធារណៈ" ត្រូវបានផ្សព្វផ្សាយនៅទីភ្នាក់ងារចុះបញ្ជីសហព័ន្ធកាលពីថ្ងៃចន្ទហើយនឹងចូលជាធរមាននៅថ្ងៃទី១៥តុលា។

តើច្បាប់ថ្មីនេះនឹងប៉ះពាល់នរណាខ្លះ? ជនអន្តោប្រវេសន៍ ដែលជាអ្នកស្រុកអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកទំនងមិនរងផលប៉ះពាល់ដោយការកែប្រែច្បាប់នេះទេ។ 

ច្បាប់នេះមិនអនុវត្តលើជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោននោះទេ។ ប៉ុន្តែពាក្យសុំបន្តទិដ្ឋាការ កាតបៃតៀង ឬសញ្ជាតិអាមេរិកនឹងត្រូវប៉ះពាល់ដោយសារច្បាប់ថ្មីនេះ។ 

អ្នកដែលមិនបំពេញនូវស្តង់ដារប្រាក់ចំណូល ឬ អ្នកដែលត្រូវគេចាត់ទុកថាពឹងលើអត្ថប្រយោជន៍ផ្សេងៗដូចជា ជំនួយវេជ្ជសាស្ត្រ(សេវាសុខាភិបាលរបស់រដ្ឋ) ឬ ប័ណ្ណជួលផ្ទះរបស់រដ្ឋនៅពេលអនាគត អាចនឹងត្រូវរារាំងមិនឱ្យចូលប្រទេសអាមេរិកឡើយ៕ 

 

adverise with khmeread
tiger
Loading ad ...