គ្រួសាររបស់ប្តីប្រពន្ធដែលស្លាប់ដោយរងគ្រាប់ជំនួសកូនតូច និយាយថា ពួកគេរងការគំរាមសម្លាប់ គ្រាន់តែឈរថតជាមួយលោកត្រាំ

គ្រួសារនៃប្ដីប្រពន្ធដែលស្លាប់ដោយសារយកខ្លួនធ្វើខែលការពារកូនពីការបាញ់រះនៅ El Paso និយាយថា ពួកគេទទួលបានសារគំរាមសម្លាប់ បន្ទាប់ពីទៅជួបជាមួយនឹងប្រធានាធិបតីត្រាំ។

រូបភាពរបស់ប្រធានាធិបតីបានល្បី បន្ទាប់ពីការបាញ់ប្រហារដ៏ធំនៅផ្សារ Walmart ហើយវាបានបង្ហាញជំទាវទីមួយ Melania បី Paul Anchondo ខណៈដែលលោកត្រាំញញឹម និងលើកមេដៃ។

ក្នុងចំណោមសមាជិកគ្រួសារក្នុងរូបភាពនោះ គឺជាពូរបស់ក្មេងឈ្មោះ Tito Anchondo ជាអ្នកគាំទ្រលោកត្រាំម្នាក់ ដែលនិយាយថា ទទួលបានសារគំរាមសម្លាប់។

គាត់និយាយថា "យើងគួរតែរួបរួមគ្នាជាប្រទេសតែមួយនៅពេលនេះ ជំនួសឱ្យការគំរាមកំហែងគ្នាទៅវិញទៅមកជាមួយនឹងសារស្អប់គ្នានេះ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...