បុរសម្នាក់បើកឡានទាំងស្រវឹងភ្លេចចាប់ហ្វ្រាំង បុកចូលហាងលក់ហ្វ្រាំង

បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានបើកឡានបំបុកចូលទៅក្នុងហាងលក់ហ្វ្រាំងឡាន
បន្ទាប់ពីហាក់ដូចជាមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីជាន់ហ្វ្រាំងឡានរបស់គាត់។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិស។

លោក Jaderric Freeman វ័យ ២១ឆ្នាំ ពលរដ្ឋនៅទីក្រុង Montgomery រដ្ឋអាឡាបាម៉ា
ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីបើកឡានបុកចូលទៅក្នុងហាងលក់ហ្វ្រាំងឡាន Brakes 4 Less ក្នុងទីក្រុង
Greenville រដ្ឋកាលីហ្វ័រញ៉ា។ 

គាត់បានបុករថយន្តដទៃទៀត បន្ទាប់ពីបាត់បង់ម្ចាស់ការទៅលើរថយន្តរបស់គាត់ និងបំបុកចូលទៅក្នុងហាងកើតហេតុ
"បន្ទាប់មកបានបង្ករការខូចខាតទៅលើរថយន្តជាច្រើនទៀត"។

បុរសរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតកន្លែងកើតហេតុដើម្បីព្យាបាលរបួសដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ៕

adverise with khmeread
tiger
Loading ad ...