ស្ត្រីជប៉ុនម្នាក់ធ្វើការ ១៦ ឆ្នាំស៊ីតែមីឆុងរាល់ថ្ងៃសន្សំលុយទិញបានផ្ទះ៣ខ្នង ឥឡូវចូលនិវត្តន៍នៅអាយុ ៣៤ ឆ្នាំ ដេកស៊ីលុយសន្សំ

ស្ដ្រីម្នាក់ក្នុងប្រទេសជប៉ុន ដែលចំណាយប្រាក់ច្រើនជាង ១៥៣ យ៉េន (២ ដុល្លារ) ក្នុងមួយថ្ងៃអស់រយៈពេល ១៦ ឆ្នាំ បានសម្រេចក្ដីសុបិននៃការចូលនិវត្តន៍ មុនឈានដល់អាយុ ៣៥ ឆ្នាំ។

ស្ដ្រីវ័យ ៣៤ ឆ្នាំ ត្រូវគេស្គាល់ត្រឹមឈ្មោះថា Xiao ត្រូវបានរាយការណ៍ថា មិនដែលទិញខោអាវថ្មីនោះទេ ចាប់តាំងពីអាយុ ១៨ ឆ្នាំ ដោយទិញតែខោអាវជជុះតែប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍ នាងបានចំណាយប្រាក់តែ ២៥ យ៉េន (០,៣៣ដុល្លារ) លើមីសរសៃធំសម្រាប់អាហារពេលល្ងាចរៀងរាល់យប់។

ការសន្សំសំចៃរបស់នាង បានអនុញ្ញាតឱ្យនាងសន្សំប្រាក់គ្រប់គ្រាន់ដើម្បីទទួលបានផ្ទះបីខ្នងក្នុងរយៈពេល ២ ទសវត្សរ៍ ដែលមានតម្លៃសរុប ៥៥ លានយ៉េន (៧១៦.៩៧៤ ដុល្លារ)។

Xiao បច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះជួលតម្លៃ ៣០ ម៉ឺនយ៉េន (៣.៩១១ ដុល្លារ)។ នាងនិយាយថា "សន្សំកម្លាំងនិងលុយរបស់អ្នកសម្រាប់អ្វីមួយដែលអ្នកស្រឡាញ់ បន្ទាប់មកចាំនិយាយថា យើងជាមនុស្សមានទំនួលខុសត្រូវចំពោះជីវិតផ្ទាល់របស់យើង"៕

adverise with khmeread
tiger
Loading ad ...