រថយន្តដឹកខ្សាច់បេីកបុកនិងកិនអ្នកជិះម៉ូតូជាប់ក្រោមរថយន្តស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

     ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមរថយន្តនិង២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តដឹកដីខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនបុកម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យកៀបជាប់ខាងក្រោមរថយន្តអូសប្រមាណជាង៤០ម៉ែត្រទើបអស់ល្បឿនហើយអ្នកបើកបរ បានចុះដាក់មេប្រូចបាត់កាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ទី១៣ខែសីហា ឆ្នាំ ២០១៩ នៅចំណុច តាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែនក្នុងភូមិក្តីចាស់សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។

​    សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់​ បន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅឃុំរាមស្រុករមាសហែកខេត្តស្វាយរៀងជាកម្មករសំណង់ ក្នុងបុរីហាយលែន ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េ២០១៦ពាក់ស្លាកលេខ ស្វាយរៀង1I-6881 ជិះគ្នាបីនាក់។ ចំណែករថយន្តបង្កគ្រោះថ្នាក់នោះម៉ាកដេវូពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកដីខ្សាច់ បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនបាត់ ។

​    តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះជិះគ្នា៣នាក់ដោយក្មួយជនរងគ្រោះដែលស្លាប់ជាអ្នកឌុប,កូនជនរងគ្រោះជិះពីក្រោយនិងជនរងគ្រោះស្លាប់ជិះកណ្តាល ធ្វើដំណើរតាមផ្លូវ បេតុងក្នុងបុរីហាយលែន ក្នុងទិសដៅពីលិចទៅកេីតគោលបំណងទៅហូបបាយថ្ងៃត្រង់។ 

​     ខណៈពេលមកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងធ្វើដំណើរច្រាសទិសពីជេីងទៅត្បូងមកបុកហើយ កិនម៉ូតូកៀបជាប់ក្រោមរថយន្ត អូសជាប្រមាណជាង៤០ម៉ែត្រ បណ្តាលឱ្យស្លាប់ក្រោមរថយន្តនិងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់តែម្តង ។

      បន្ទាប់មកសមត្ថកិច្ចចុះទៅវាស់វែងនៅកន្លែងកើតហេតុក៏បានយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕

adverise with khmeread
tiger
Loading ad ...