ទេីបចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ​,បងបង្កើតស្តីឱ្យតិចតួច ប្អូនចិត្តសឿងចង់ចងក ពេលបងថាកុំចងក្នុងផ្ទះ ទៅចងនៅក្រៅទៅ ស្រាប់តែទៅក្រៅចងកស្លាប់មែន

      ភ្នំពេញ​ ៖​ បុរសម្នាក់ដែលបងបង្កេីតទេីបនឹងនាំចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ​ បានបន្តផឹកស្រានិងសេពថ្នាំញៀន​ ហេីយនៅពេលបងស្តីបន្ទោស​ ក៏បានចងកសម្លាប់ខ្លួននៅលេីដេីមស្តៅក្នុងដីឡូត៍គ្មានលេខផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅបង្កការភ្ញាក់ផ្អេីល​ នាវេលាម៉ោង៧និង៣០នាទីថ្ងៃ អង្គារទី១៣ខែសីហាឆ្នាំ ២០១៩។ 

      ប៉ូលិសនិយាយថា​ សពឈ្មោះ អ៉ឹម.ចាន់ប្រសេត ភេទ ប្រុសអាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ៨៨ស្ទួន ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។

      សាក្សីឈ្មោះ អ៉ឹម ចាន់ប្រសើរ​ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធខណ្ឌច្បារអំពៅ ដែលត្រូវជាបងប្រុសបង្កើតសពបានឱ្យដឹងថា​ កន្លងមកប្អូនប្រុសគាត់ប្រើប្រាស់គ្រឿងញៀន និងផឹកស្រាជាប្រចាំរួចបានយកទៅដាក់នៅមណ្ឌលកែប្រែគ្រឿងញៀនឱកាសខ្ញុំរយៈពេល៦ខែ ។

​      លុះដល់ថ្ងៃទី ០៩ខែ មិនា ឆ្នាំ ២០១៩ គាត់ក៏យកប្អូនខ្ញុំមកផ្ទះវិញ។ មកដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង៦ល្ងាច​ ជនរងគ្រោះបានផឹកស្រាស្រវឹងដេកនៅលើផ្ទះ ពេលនោះគាត់បានស្តីសន្ទោសថា​ «បើឯងនៅតែផឹកនិងប្រើប្រាស់គ្រឿងញៀនទៀត អញនឹងចាប់ដាក់មណ្ឌលទៀតហើយ»។ 

​      ពេលនោះប្អូនគាត់ខឹងក៏យកសារុងម្តាយហែកជាចំណង រួចគាត់ក៏ថា​ «បើឯងចងកកុំចងក្នុងផ្ទះទៅចងខាងក្រៅទៅ» រួចក៏ចេញទៅក្រៅផ្ទះបាត់។ លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែមានអ្នកជិតខាងមកប្រាប់ខ្ញុំថា  ប្អូនប្រុសគាតេីចងកឡើងហើមស្អុយស្លាប់បាត់ទៅហើយ។

        តាមការពិនិត្យរបស់សត្ថកិច្ចចម្រុះ បញ្ចាក់ថាស្លាប់ដោយចងក ធ្វើអត្តឃាត​ ហេីយ

 សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...