ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ហៅ ផ្លូវផ្សារដីហុយ ត្រង់ចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សូមកុំបើកបរឆ្លងកាត់អី ដោយសារក្រុមអ្នកបើកបររថយន្តដឹកដី ដាក់បារ៉ាស់បិទផ្លូវ ក្នុងរយៈពេល៣ថ្ងៃ មកហើយរហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ហើយនឹងបន្តបិទនៅថ្ងៃទី១៦មីនានេះទៀត។
សូមបញ្ជាក់ឲ្យដឹងថា មូលហេតុដែល នាំក្រុមអ្នកបើកបររថយន្តដឹកដី ផ្ទុះការតវ៉ា រហូតឈានដល់ការបិទផ្លូវនេះ គឺដោយសារសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ឃាត់រថយន្តរបស់ពួកគាត់ ចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ហើយរហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦ មិនមានដំណោះស្រាយអ្វីនៅឡើយ៕
