ឃាត់ជនជាតិចិនប្រុសស្រី២នាក់ពាក់ព័ន្ធគ្រឿងញៀននៅព្រះសីហនុ

    ព្រះសីហនុ ៖​ ប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចាប់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ពាក់ព័ន្ធអំពើជួញដូរចែកចាយគ្រឿងញៀនកាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ។

​      ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ. Wu Yin ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន និង២-ឈ្មោះ Chen Yuee ភេទស្រីអាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅខារ៉ាអូខេ ទីកន្លែងកំណើតប្រទេសចិន។ វត្ថុតាងដកហូតបានរួមមានម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២ ប្រភេទ ក្នុងនោះមានម្សៅស០៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទ CK HK ចំនួន០៦ កញ្ចប់និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ 

​   ប៉ូលិសបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរ ឈ្មោះ Wu Yin រួចរាល់ហើយក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន វេលាម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃដដែលស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញវត្ថុតាងបន្ថែម រួមមានម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (០១កញ្ចប់) កញ្ឆាក្រៀម០១ កញ្ចប់ថែមទៀត៕

 

adverise with khmeread
tiger
Loading ad ...