ចាប់ខ្លួនស្ត្រីម្នាក់តាមដីកាតុលាការ ពីបទរក្សាទុកគ្រឿងញៀន

     កំពង់ស្ពឺ​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការ ពីបទរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន​ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

​     មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ ឈ្មោះខុំ អុឹម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ

លក់ដូរ មានទីលំនៅភូមិ-ឃុំ ខាងលេី។ ការចាប់ខ្លួ​នយោងតាមដីបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ថៃ គឹមមុនី ចៅក្រមស៊េីបសួរលេខ១២០ ដ.ប.ច ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ពីបទរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

​       បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...