មន្ទីរពេទ្យបង្អែក ៣ កម្រិតផ្សេងគ្នានៅខេត្ត​ពោធិ៍សាត់ កោះកុង និងកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់សេវាសាធារណៈគំរូ និងទទួលបានប្រាក់រង្វាន់ ២០០ លានរៀល

ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃសុក្រទី៩សីហា បានចេញលិខិតអបអរសាទរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដែលជាមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ដល់កម្រិត៣ (CPA1, CPA2, CPA3) ក្នុងនោះមន្ទីរពេទ្យបង្អែកចំនួន៣បានជាប់លេខ១ គឺ មន្ទីរពេទ្យបង្អែក​បាកានខេត្តពោធិ៍សាត់ ​(CPA1) ​មន្ទីរពេទ្យបង្អែក​ខេត្តកោះ​កុង (CPA2)​ និង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម (CPA3)។  

យោងតាមលិខិតអបអររបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជ័យលាភីនេះសបញ្ជាក់ឱ្យឃើញពីស្នាដៃនៃថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញភារកិច្ចបម្រើសេវាសាធារណៈ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានល្អសម្រាប់ជាគំរូដល់មន្ទីរពេទ្យទាំងឡាយដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ 

យោងតាមប្រភពមួយនៃស្ថាប័នសុខាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា មន្ទីរពេទ្យបង្អែកកម្រិត១ (CPA1) គឺជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលធម្មតា, មន្ទីរពេទ្យបង្អែកកម្រិត២ (CPA2) មានបន្ទប់វះកាត់មធ្យម និង មន្ទីរពេទ្យបង្អែកកម្រិត៣ (CPA3) មានបន្ទប់វះកាត់ធំ។ ប្រភពដដែលបញ្ជាក់ថា មន្ទីរពេទ្យបង្អែកដែលទទួលបានជ័យលាភីលេខ១រហូតដល់លេខ១០ គឺសុទ្ធសឹងជាមន្ទីរពេទ្យដែលផ្តល់សេវាល្អ ហើយអាចជួយជំរុញឱ្យប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈបានច្រើន និងមានការពេញចិត្តលើសេវារដ្ឋជាខ្លាំង ជាពិសេសបុគ្គលិកពេទ្យមានភាពរួសរាយ និងផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ។

គួរបញ្ជាក់ថា សម្រាប់ជ័យលាភីទាំង៣គឺទទួលបានទឹកប្រាក់ចំនួន ២០០.០០០.០០០ លានរៀល៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab