យុវជនម្នាក់ស្លាប់ក្បែរផ្លូវសង្ស័យជារឿងឃាតកម្មឬជាអំពើប្លន់

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតសង្ស័យជារឿងឃាតកម្មឬជាអំពើប្លន់  បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩នៅតាមបណ្ដោយមហាវិថី វិមានឈ្នះ ឈ្នះ ទល់មុខក្លោងទ្វារវត្តភ្នៀត ស្ថិតនៅក្នុងភូមិភ្លូផ្អែម ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះដែលបាត់បង់ជីវិតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០០៩ឡើងតែមឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE.5317 ជនរងគ្រោះបែកក្បាល សង្ស័យត្រូវជនសង្ស័យយកដុំថ្មវាយក្បាល  ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញមានម៉ូតូ ៤ទៅ ៥ គ្រឿងបានបេីកដេញគ្នាប្រសេចប្រសាចតាមផ្លូវវិមានឈ្នះឈ្នះទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានឮសូរជនរងគ្រោះស្រែកឱ្យជួយផងជួយផង ។ពេលនោះប្រជាពលរដ្ឋដែលនៅផ្ទះជិតកន្លែងកើតហេតុក៏ចេញមកមើលឃើញជនសង្ស័យជិះម៉ូតូត្រឡប់ទៅត្បូងវិញ ៣ទៅ៤គ្រឿងហើយក៏ដើរមកមើលកន្លែងកើតហេតុ ។ 

ស្រាប់តែឃើញមានជនរងគ្រោះម្នាក់បានដេកស្លាប់ផ្កាប់មុខដែលគាត់ស្លៀកពាក់ខោខូវប៊យពណ៌ខ្មៅ ពាក់អាវយឺតដៃវែងពណ៌សឆ្នូត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ,មិនដឹងថារស់នៅទីណានោះទេហើយស្លាកស្នាមគឺក្បាលត្រូវនឹងដុំថ្មជាច្រើនកន្លែង បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រាយការណប្រាប់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានព័ទ្ធខ្សែជុំវិញរង់ចាំជំនាញ មកធ្វើកោសល្យវិច័យនៅពេលព្រឹក៕

adverise with khmeread
tiger
Loading ad ...