បែកកញ្ចក់យ៉ខាងមុខមន្ទីរពេទ្យជោរៃបណ្តាលឱ្យធ្លាក់កូនជាងម្នាក់ស្លាប់យ៉ាងអាណោអាធម៌

ភ្នំពេញ ៖​ មានករណីបែកកញ្ចក់យ៉ខាងមុខមន្ទីរពេទ្យបណ្តាលឱ្យធ្លាក់ចំមនុស្សស្លាប់កើតឡើងនៅវេលាម៉ោង០៩និង២០នាទី ថ្ងៃអង្គារ ទី១៣ខែសីហា ឆ្នាំ ២០១៩ នៅចំណុចកញ្ចក់ពិដានមុខមន្ទីរពេទ្យជោរៃភ្នំពេញ ទីតាំងគ្មានលេខ ផ្លូវជាតិលេខ១ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយបានស្លាប់នៅវេលាម៉ោង ១២និង២៥នាទីជនរងគ្រោះក៏ស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យជោរៃ។

ប៉ូលិសមូលដ្ឋាននិយាយថា​ សពឈ្មោះលី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះគ្មានលេខ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

សាក្សីឈ្មោះ ហុល ហៃ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ បានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧និង៣០នាទីមេការបានបែងចែកការងារឱ្យពួកគាត់ទាំង៤ធ្វើការរៀងៗខ្លួន តែពុំទាន់បានប្រើទេ ហើយពួកគាត់ក៏នាំគ្នាឡើងតាមរន្ទាទៅលើដំបូលយ៉កញ្ចក់ រួចមេការក៏ឡើងដែរ  ។

ពេលនោះជនរងគ្រោះបានយកដែកដាក់លើធ្នឹមកញ្ចក់ និងយកម៉ាឡេតមកមួលដោះខ្ចៅ តែដោះមិនរួច ក៏យកម៉ាឡេតដំខ្ចៅ ស្រាប់តែបែកកញ្ចក់ធ្លាក់ជនរងគ្រោះចុះមកក្រោមបណ្តាលឱ្យរបួសជាទម្ងន់ ហើយលើកយកមកសង្គ្រោះនៅមន្ទីរពេទ្យជោរៃ។ រហូតដល់ម៉ោង១២ និង៤៥នាទី ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់។ 

តាមការពិនិត្យសមត្ថកិច្ចចម្រុះបាន បញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ។ ហើយសាកសពប្រគល់ឱ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

adverise with khmeread
tiger
Loading ad ...