ចោរផ្លោះរបងចូលផ្ទះលួចយកទ្រព្យសម្បត្តិសិក្ខាកាមប៉ូលិស២នាក់មករៀននៅបណ្ឌិតសភានគរបាលកម្ពុជា

កណ្ដាល​ ៖​ ជនសង្ស័យម្នាក់បានផ្លោះរបងចូលក្នុងផ្ទះជួលលួចយកទ្រព្យសម្បត្តិនិងលុយកាក់សិក្ខាកាមប៉ូលិស២នាក់មករៀននៅសាលាបណ្ឌិតសភានគរបាលកម្ពុជា​ ត្រូវបានប៉ូលិសមូលដ្ឋានឃាត់ខ្លួននៅថ្ងៃអង្គារទី១៣សីហាឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទី នៅចំណុចផ្ទះជួលភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះ០២នាក់រួមមាន​ ១-ឈ្មោះ សួស សារ៉ុត ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនភូមិប្រសូត្រ១  ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង  មុខរបរប៉ូលិស មកស្នាក់នៅភូមិឃុំកើតហេតុ(រៀននៅបណ្ឌិតសភានគរបាលកម្ពុជា) និង២-ឈ្មោះ តិប រ៉ុម ភេទប្រុសអាយុ៣៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ប៉ូលិសមកស្នាក់នៅភូមិឃុំកើតហេតុ(រៀននៅបណ្ឌិតសភានគរបាលកម្ពុជា) ។

ចំណែកជនសង្ស័យឈ្មោះរឿន ភ័ណ្ឌហៅត្នោតភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមានទី
លំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ។សម្ភារៈបាត់បង់ខ្សែកមាស០១ខ្សែបន្តោងព្រះទម្ងន់
០២ តម្លឹងជារបស់ប្រពន្ធឈ្មោះ តិប រ៉ុម ,លុយបាត៤មុឺនបាត ,លុយខ្មែរ៥០មុឺនរៀល ជារបស់ឈ្មោះ តិប រ៉ុម ,ទូរស័ព្ទដៃ០៤គ្រឿង(ម៉ាកiPhone 7 Plusពណ៌ខ្មៅ០១គ្រឿង ម៉ាកvivoពណ៌ក្រហម០១គ្រឿង ជារបស់ឈ្មោះតិបរ៉ុម និងម៉ាកហូវៃចំនួន២គ្រឿង ពណ៌ខៀវ១គ្រឿង ពណ៌ក្រហម០១គ្រឿង ជារបស់ឈ្មោះ សួស សារ៉ុត ) ។

វត្ថុតាងចាប់យក លុយបាតចំនួន២៥០០បាត(ក្រដាស២០បាតចំនួន២៥សន្លឹកក្រដាស១០០០បាត០២សន្លឹក ),លុយរៀលចំនួន៧០.០០០រៀល(ចិតសិបពាន់រៀល ) លុយនេះចាប់យកនៅពេលជនសង្ស័យបាចចោលពេលសមត្ថកិច្ចដេញចាប់ និងដែកព្យួរខោអាវពត់ជាទំពក់មានស្រោបជ័រពណ៌ខៀវ០១  ។

ប៉ូលិសបន្តថា​ ខណៈជនរងគ្រោះដេកលង់លក់នៅក្នុងបន្ទប់ផ្ទះជួលខាងលើរៀងៗខ្លួន  ជន
សង្ស័យបានផ្លោះរបងចូលទៅលួចសម្ភារៈ ដូចបានរៀបរាប់ខាងលើរួចគេចខ្លួនបាត់ ។លុះដល់ម៉ោង៨ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំង ប៉ុស្តិសហការជាមួយផ្នែកជំនាញដឹកនាំដោយលោកអធិការស្រុកចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិដើម្បីសួរនាំ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចខាងលើប្រាកដមែន។ ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋានស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...