យោងតាមវេបសាយ MSN ចេញផ្សាយថ្ងៃពុធនេះបានឱ្យដឹងថា យន្តហោះយោធាមួយគ្រឿងដែលដឹកមនុស្ស២២នាក់ បានធ្លាក់នៅតំបន់អាម៉ាហ្សូន (Amazon ) ប្រទេសអេក្វាទ័រ
កាលពីថ្ងៃអង្គារ។
ប្រធានាធិបតីអេក្វាទ័រ លោក Rafael Correa បាននិយាយថា “មិនមានអ្នកនៅរស់នោះទេ។ វាជាសោកនាដកម្ម”។
ហើយបើយោងតាមសារព័ត៌មាន EFE បានរាយការណ៍ថា ទាហានអេក្វាទ័រចំនួន១៩នាក់និងក្រុមអាកាសយាននិក៣នាក់បានស្ថិតនៅលើយន្តហោះនេះ ដែលហោះហើរសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង។
យន្តហោះ Arava ដែលផលិតដោយអ៊ីស្រាអែលបានធ្លាក់នៅខេត្ត Pastaza ភាគខាងកើតនៃប្រទេសនេះ។ មូលហេតុនៃការធ្លាក់យន្តហោះនេះមិនត្រូវបានគេដឹងនៅឡើយទេ៕
