បណ្តេញជនជាតិចិនបន្ថែម៩នាក់ទៀត ប្រព្រឹត្តបទល្មើសប្រើថ្នាំញៀនយ៉ាងអាណាធិបតិយ្យ

ព្រះសីហនុ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងប៉ូលិសស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី  បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០៩នាក់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៥០នាទីយប់។ 

ប៉ូលិសនិយាយថា ជនជាតិចិនទាំង ៩នាក់ខាងលើនេះ ត្រូវបានកម្លាំងប៉ូលិស ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋានប៉ូលិស ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា  ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ900 និង 3U8336 (KOS-CHN)  ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ។ 

គួររំឡឹកថា​ កម្លាំងប៉ូលិសប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងប៉ូលិសស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនប្រុសស្រី៧នាក់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២រសៀលកន្លងទៅ​ ។ 

ប៉ូលិសនិយាយថា​ ជនជាតិចិនទាំង ៧នាក់ខាងលើនេះ ត្រូវបានកម្លាំងប៉ូលិសស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីប៉ូលិសខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា  ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឱ្យចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ DR5036 និង8L886 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ហេីយបានហាមចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំដូចគ្នា​ ៕

adverise with khmeread
tiger
Loading ad ...