ឃាត់កម្មករសំណង់៣នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៤សីហាឆ្នាំ២០១៩ម៉ោង០១ រំលងអធ្រាត្រ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះផេង តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់,២-ឈ្មោះហ៊ាងថានីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់និង ៣-ឈ្មោះស៊ុំ ដាំ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង០៣នាក់ស្នាក់នៅការដ្ឋាន សំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមាន ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេនិងដែកកេះ០៦។

ជនសង្ស័យទាំង៣នាក់បានបញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...