រថយន្ត​ដឹកទឹកភេសជ្ជៈ​ អូអ៊ិឈិ​បើកលឿននៅផ្លូវកោងក្រឡាប់ដោយខ្លួនឯងរបួសម្នាក់

កោះកុង ៖​ មានករណីរថយន្ត​ដឹកទឹកភេសជ្ជៈ​ អូអុិឈិ​ ក្រឡាប់ដោយខ្លួនឯង​ កើតឡើងនៅវេលាម៉ោង​ ៣និង៣០​ នាទីល្ងាច​ ថ្ងៃទី​ ១៣​ ខែ​ សីហា​ ឆ្នាំ២០១៩​ ​​ នៅលើផ្លូវជាតិលេខ​ ៤៨​ ចន្លោះគីឡូម៉ែតលេខ ៩៤-៩៥ ស្ថិតក្នុង​ភូមិដីទំនាប​ ឃុំត្រពាំងរូង​ ស្រុកកោះកុង​ ។ 

ប៉ូលិសនិយាយថា​ រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯងម៉ាក​ Hyundai ពណ៌ក្រហម. ពាក់ផ្លាកលេខ ភ្នំពេញ​ 3E.3905 របស់ក្រុមហ៊ុន​ អូអ៊ិឈិ បើកបរដោយឈ្មោះ​ ស៊ី​ សុផាត ភេទប្រុស អាយុ​ ៣៣ឆ្នាំ​ ​មានទីលំនៅបច្ចុប្បន្ន​ ភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ រងរបួស​ស្រាល​ និងអ្នករួមដំណើរ​ ២​ នាក់​ គ្មានរបួស​ បបើកបរក្នុង​ទិស​ដៅ​ពី ភ្នំពេញមក​កោះកុង​ ។

​មូលហេតុ​បើកបរក្នុងស្ថានភាពល្បឿនលឿន​ ត្រង់ចំណុចផ្លូវកោង​ ជាន់ហ្រាំ្វងបណ្តាលឱ្យក្រឡាប់តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab