ម៉ូតូបើកបរបញ្ច្រាសទិសត្រូវរថយន្តបើកបុករបួស២នាក់

ស្វាយរៀង ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត​ និងម៉ូតូកើតឡើង  វេលាម៉ោង១និង៤៥​ នាទីរសៀលនាថ្ងៃទី១៣សីហាឆ្នាំ២០១៩​លេីផ្លូវជាតិលេខ​១​ ក្នុងភូមិទន្លៀង​ ឃុំរមាំងថ្កោល ស្រុកស្វាយទាប​ បណ្តាលឱ្យរបួសធ្ងន់​ស្រាល​២​ នាក់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះទាំង២នាក់ភេទប្រុសជាអ្នកបើក​ និងរួមដំណើរម៉ូតូ)​។ មូលហេតុ​ម៉ូតូបើកបរមិនប្រកាន់ស្តាំ​ បណ្តាលឱ្យរថយន្តមួយគ្រឿងបើកបុក​ ។ យ៉ាងណាក៏ដោយប៉ូលិសមិនទាន់បញ្ជាក់អត្តសញ្ញាណពួកគេនៅឡើយ​ ។ 

ភ្លាមៗនោះ​ កងកម្លាំងប៉ូលិសអន្តរាគមន៍ខេត្ត​ សហការជាមួយកម្លាំង​ប៉ូលិសស្រុកស្វាយទាប​និង ក្រុមរថយន្តសង្គ្រោះរបស់ការិយាល័យ​សុខាភិបាល​ នៃស្នងការដ្ឋានប៉ូលិសខេត្ត​ និងរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត​ ចេញអន្តរាគមន៍​ជួយសង្គ្រោះជនរងគ្រោះ​ ៕

adverise with khmeread
tiger
Loading ad ...