Bayern Munich ចង់ខ្ចីជើង Philippe Coutinho ពេញមួយរដូវកាល ខណ: Barcelona មានបំណងលក់ចេញ

        ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ហាក់ដូចជា​ខិតទៅរក​ការ​ចុះកិច្ច​ព្រមព្រៀង​ខ្ចីជើង​កីឡាករ Philippe Coutinho ពីក្លឹប Barcelona ហើយ ដែល​អាចធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញពី​ពហុកីឡាដ្ឋាន Nou Camp ជារៀងរហូត។

        ក្លឹប Barcelona ​ព្យាយាម​ជម្រុះ​អតីត​កីឡាករ​ក្លឹប Liverpool រូបនេះ​ចេញ​នៅរដូវក្តៅនេះ គឺដើម្បី​ប្រមូល​ថវិកាដើម្បី​ផ្ទេរ​ Neymar ពីក្លឹប PSG ត្រឡប់មកវិញ។

        ក្លឹប Barcelona កំពុង​ចរចាជាមួយ​ក្លឹបជើងឯកអាល្លឺម៉ង់​នេះ ដែល​អន្ទះសារចង់​ខ្ចីជើង​ពេញ​មួយរដូវកាល​មុន​ពេល​មាន​ជម្រើស​ទិញ​ផ្តាច់។ នៅដំណាក់កាលចរចានេះ គេមិនទាន់ច្បាស់​ថា តើ​ជម្រើស​នោះគឺជា​ការសម្រេចចិត្ត​របស់​ក្លឹប Bayern Munich ឬជា​កាតព្វកិច្ចនោះទេ។

        ប៉ុន្តែនេះគឺជាជម្រើសចុងក្រោយហើយ ប្រសិនបើ Coutinho ចង់​ចាកចេញពី​ពហុកីឡាដ្ឋាន Nou Camp មុន​​រដូវកាល​ទិញដូរ​កីឡាករ​បិទទ្វារ​នៅថ្ងៃទី​២​ខែកញ្ញាខាងមុខនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab