Spurs ត្រៀមតម្លើងប្រាក់ឈ្នួលទ្វេរដងដល់ Christian Eriksen

ក្លឹប Spurs គ្រោង​បង្កើន​ប្រាក់ឈ្នួល​ទ្វេរដងដល់កីឡាករ Christian Eriksen ដើម្បី​សង្គ្រោះ​អនាគត​វែង​ឆ្ងាយ​របស់​ខ្សែបម្រើ​រូបនេះ។ ប៉ុន្តែ​នៅតែមាន​ការ​បារម្ភថា បើទោះបីជា​ធ្វើ​ដូច្នេះក៏ដោយ ក៏វាមិនទាន់​គ្រប់គ្រាន់​ ដើម្បី​បញ្ចុះ​បញ្ចូល​កីឡាករសញ្ជាតិដាណឺម៉ាករូបនេះទទួលយកកិច្ច​ព្រមព្រៀង​ថ្មី​នោះទេ បន្ទាប់​ពី​កីឡាករ​រូបនេះ​បាន​បញ្ជាក់យ៉ាងច្បាស់​ថា ប្រាក់មិនមែនជា​ហេតុ​ផល​តែមួយគត់​ក្នុង​ការ​សម្រេចចិត្ត​នោះទេ។

ក្លឹប Spurs ចង់​បន្ថែមកិច្ច​សន្យា​របស់ Eriksen នឹង​មាន​បំណង​ផ្តល់​ប្រាក់ឈ្នួល​ដល់​​ខ្សែបម្រើ​រូបនេះ​ដល់​ ២០០​.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ គឺច្រើន​ជាងទ្វេរដង។

ប៉ុន្តែបើទោះបីជា Eriksen បាន​សន្យា​ថា ខ្លួននឹង​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ថ្មីក៏ដោយ ក៏​មិនបាន​លាក់បាំង​ចំពោះ​បំណង​ចង់​ទៅលេងនៅក្លឹបធំៗ​ផ្សេងទៀត​នៅអឺរ៉ុប​ដែរ ខណ:ក្លឹប Real Madrid និង​ Juventus ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះនៅ​រដូវក្តៅនេះ៕

adverise with khmeread
tiger
Loading ad ...