ប្រធានក្លឹប Serie A ចង់ឲ្យក្លឹប Fiorentina ផ្ទេរយកកីឡាករ Zlatan Ibrahimovic

        ប្រធានក្លឹបនៅ​​ក្របខណ្ឌ Serie A លោក Luciano Moggi បាន​ទទូច​ឲ្យ​ក្លឹប Fiorentina ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករចាស់វស្សា Zlatan Ibrahimovic ។ បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​លេងនៅ​ក្លឹប Los Angeles Galaxy នៅក្របខណ្ឌ MLS ក្នុងវ័យ​៣៧ឆ្នាំ។

        បើទោះបីជា​មានវ័យច្រើនមែន ប៉ុន្តែលោក Moggi ជឿថា កីឡាករ​សញ្ជាតិ​ស៊ុយអែតរូបនេះ​នៅអាចធ្វើការងារ​បាន។ នាយប្រតិបត្តិក្លឹប Juventus រូបនេះបាន​និយាយថា “វាអាចជា​អ្វីមួយដែល​គ្មាន​ប្រយោជន៍ ប៉ុន្តែ Zlatan មាន​រាងកាយ​ល្អ ដែល​អាចជួយ​ឲ្យ​គាត់នៅលេងបានល្អក្នុងវ័យ​បែបនេះ ដូចជា​កីឡាករ​ Cristiano Ronaldo ដែរ”។

        Zlatan ល្បីល្បាញកាន់តែខ្លាំង​ ចាប់តាំងពី​ផ្ទេរចេញពីក្លឹប​ Man Utd ​កាលពីឆ្នាំមុន។ កីឡាករ​រូបនេះ​រកបាន​២២​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​២៧​លើក​នៅរដូវកាល​ដំបូង​របស់ខ្លួន​នៅ​អាមេរិក​ ហើយ​នៅ​រដូវកាលនេះរកបាន​១៦គ្រាប់ក្នុង​ការ​បង្ហាញមុខ​១៩លើក​។

        ទោះបីជាយ៉ាងណា Zlatan មិនមែនជា​កីឡាករ​ថ្មីសម្រាប់ក្របខណ្ឌ Serie A នោះទេ ព្រោះកីឡាកររូបនេះធ្លាប់​លើក​ពានកីឡាករ​ឆ្នើមប្រចាំឆ្នាំ​បីលើករួចហើយ​នៅអ៊ីតាលី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab