វេជ្ជបណ្ឌិតហុងកុងជាង១០០នាក់ដើរតវ៉ារឿងប៉ូលិសប្រើដៃធ្ងន់លើបាតុករ

វេជ្ជបណ្ឌិតច្រើនជាង ១០០ នាក់បានជួបជុំគ្នានៅមន្ទីរពេទ្យ Queen Elizabeth Hospital របស់ហុងកុង និងមន្ទីរពេទ្យផ្សេងទៀត កាលពីថ្ងៃអង្គារ (១៣ សីហា) នៅក្នុងការតវ៉ាដោយស្ងៀមស្ងាត់ដើម្បីបង្ហាញការមិនសប្បាយចិត្តរបស់ពួកគេជាមួយយុទ្ធសាស្រ្តប៉ូលិសដែលប្រើដៃធ្ងន់ក្នុងអំឡុងពេលតវ៉ាថ្មីៗនេះ។

ការតវ៉ាបានកើតឡើងស្របពេលដែលក្រុមអ្នកតវ៉ាកំពុងប៉ុនប៉ងរារាំងការចេញដំណើរ និងការមកដល់របស់ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។

បុគ្គលិកមន្ទីរពេទ្យជាច្រើននាក់ត្រូវបានគេឃើញពាក់ម៉ាស់មុខ និងក្រណាត់គ្របលើភ្នែកខាងស្តាំរបស់ពួកគេ ដែលជាកាយវិការនិមិត្តរូបមួយបំផុសគំនិតតាមរយៈរូបភាពរបស់ស្ត្រីម្នាក់ត្រូវគេបាញ់ចំភ្នែកដោយថង់សណ្ដែក ដែលត្រូវបានបាញ់ដោយប៉ូលិសក្នុងអំឡុងពេលប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃអាទិត្យ។ ហើយនាងក៏អាចនឹងពិការភ្នែកមួយជីវិតផងដែរ។

ប៉ូលិសបាននិយាយថា ដំបូងពួកគេមិនមានភស្តុតាងដែលបង្ហាញថា ការរងរបួសនេះបណ្តាលមកពីមន្ត្រីរបស់ពួកគេនោះទេ ប៉ុន្តែកាលពីថ្ងៃអង្គារបាននិយាយថាពួកគេនឹងស៊ើបអង្កេតលើបញ្ហានេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab