ប្រជាជនរុស្ស៊ីភ្ញាក់ឡើងទាំងភ័យព្រឺរព្រួច នៅពេលម៉ោង ៨ ព្រឹកទៅហើយ មិនដឹងព្រះអាទិត្យទៅណាបាត់

ប្រជាជននៅស្រុក Verkhoyansk តំបន់ស៊ីបេរីមានអារម្មណ៍ភ័យខ្លាចកាលពីសុក្រសប្តាហ៍មុន នៅពេលពួកគេភ្ញាក់ឡើងផ្ទៃមេឃងងឹតសូន្យឈឹងរយៈពេលមួយម៉ោង នៅពេលព្រះអាទិត្យគួរតែរះឡើងខ្ពស់ទៅហើយនោះ។ ហើយវាជាបាតុភូតមួយ បានកើតឡើងក្នុងតំបន់នេះជាងមួយឆ្នាំមកហើយ។

ពេលនេះក្នុងឆ្នាំនេះ ព្រះអាទិត្យបានរះនៅម៉ោង ៤ ព្រឹកក្នុងស្រុក Verkhoyansk ប៉ុន្ដែរូបភាពត្រូវបានថតដោយអ្នកស្រុក គឺនៅម៉ោង ៨ ព្រឹកដោយផ្ទៃមេឃប្រៀបដូចមានអ្វីមួយលេបព្រះអាទិត្យបាត់អ៊ីចឹង ខណៈដែលពួកគេងូតទឹកទាំងងងឹតឈឹងជាមួយនឹងផ្ទៃមេឃរាងពណ៌លឿងព្រឿងៗ។ សំណាងល្អ អ្នកភូមិធ្លាប់ជួបប្រទះបាតុភូតមិនធម្មតានេះ ម្ដងកាលពីឆ្នាំមុនក្នុងខែកក្កដា ហើយអ្នកស្រុក Verkhoyansk និងអ្នកនៅតំបន់ Yakutian ក៏មានផ្ទៃមេឃងងឹតឈឹងដែរ។ ហើយមនុស្សមួយចំនួនបានយកវាទៅបង្ហោះលើបណ្ដាញសង្គម ដើម្បីសួរថាតើនេះជាប្រពៃណីចម្លែកក្នុងតំបន់នេះឬទេ ឱ្យតែដល់ខែកក្កដា ឬសីហាតែងតែមានបាតុភូតនេះហើយ។

អ្នកស្រុក Verkhoyansk បានបញ្ចេញមតិថា "តើវានឹងក្លាយជាប្រពៃណីចម្លែក ដែលរាល់ខែសីហា ឬកក្កដា យើងក្រោកពីគេងទាំងភ័យខ្លាច ដោយសារតែព្រះអាទិត្យបាត់ពីលើមេឃម្ដងទៀត?"។

បើទោះជាគ្មានមន្ត្រីណាម្នាក់បកស្រាយពីបាតុភូតចម្លែកបាត់ព្រះអាទិត្យទាំងព្រលឹមបែបនេះ អ្នកជំនាញអាកាសធាតុជឿថា វាអាចបង្កឡើងដោយសារភ្លើងឆេះព្រៃនៅតំបន់ស៊ីបេរី។ ដោយសារតែកាបូនម៉ូណូអុកស៊ីតខ្ពស់ពេកក្នុងបរិយាកាស អាចនាំឱ្យមានពពកក្រាស់មិនធម្មតា ដែលបាំងព្រះអាទិត្យជិតឈឹងបែបនេះ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab